The Bar Association of the Kingdom of Cambodia

សេវាសង្គមលើជំនួយផ្នែកច្បាប់

សេវាសង្គមលើជំនួយផ្នែកច្បាប់

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានមេធាវីស័្មគ្រចិត្តជាង ៧០០នាក់ ផ្ដល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រនៅតុលាការជាន់ថ្នាក់

ថវិកាឧបត្ថម្ភ និងគោលបំណង

  • ក្រសួងយុត្តិធម៌

ផ្តល់ថវិកាចំនួន ២.៦០០.០០០.០០០ រៀល/ឆ្នាំ ក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រជាជនជាប់ចោទក្នុងបទឧក្រិដ្ឋ ឬមជ្ឈិម ដែលគ្មានលទ្ធភាពពឹងពាក់មេធាវី។

  • ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី

ផ្តល់ថវិកាចំនួន ៣០០.០០០.០០០ រៀល/ឆ្នាំ ដើម្បីជួយស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងករណីពិសេសផ្សេងៗទៀត។

  • ការផ្តល់ជំនួយផ្នែកច្បាប់ផ្តោតសំខាន់លើសកម្មភាព ២ គឺ

១. ការផ្តល់មេធាវីការពារសិទ្ធិ

២. ការប្រឹក្សាយោបល់

ប្រភេទបុគ្គលអាចទទួលបានសេវាមេធាវីការពារសិទ្ធិតាមផ្លូវច្បាប់
ប្រភេទបុគ្គលអាចទទួលបានសេវាមេធាវីការពារសិទ្ធិតាមផ្លូវច្បាប់
  • ជនក្រីក្រដែលជាប់ចោទក្នុងបទឧក្រិដ្ឋ
  • អនីតិជនក្រក្រីជាប់ចោទក្នុងបទឧក្រិដ្ឋ ឬមជ្ឈិម
  • ស្ត្រី និងក្មេងស្រី រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ
  • ការបំពានផ្លូវភេទ និងករណីពិសេសផ្សេងៗទៀត
ប្រភេទបុគ្គលអាចទទួលបានសេវាប្រឹក្សាយោបល់មិនគិតកម្រៃ
ប្រភេទបុគ្គលអាចទទួលបានសេវាប្រឹក្សាយោបល់មិនគិតកម្រៃ
  • ជនក្រីក្រដែលជាប់ចោទក្នុងបទឧក្រិដ្ឋ ឬមជ្ឈិម
  • ស្រ្តី និងកុមារជាជនសង្ស័យ ឬជនរងគ្រោះ
  • ជនរងគ្រោះក្នុងបទឧក្រិដ្ឋ ឬមជ្ឈិម
  • កម្មករ-កម្មការិនី និងសាធារណជន