The Bar Association of the Kingdom of Cambodia

អំពីគណៈមេធាវី

ប្រវត្តិអំពីគណៈមេធាវី

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័ន គ្រប់គ្រងវិជ្ជាជីវៈមេធាវី

BAKC building

គណៈមេធាវី ប្រមូលផ្តុំមេធាវីទាំងអស់ដែលតាំងការិយាល័យ និងមានសិទ្ធិប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយជាស្ថាប័នផ្លូវការដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង លើកកម្ពស់ និងការពារវិជ្ជាជីវៈមេធាវី។

គណៈមេធាវី ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីលក្ខន្តិកៈមេធាវី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ហើយគិតមកទល់នឹងពេលនេះ មានរយៈពេលជាង៣០ឆ្នាំ ដែលអាចប្រសិទ្ធនាមថា «ស្ថាប័នច្បាប់ចំណាស់ក្នុងវិស័យឯកជន»។

ក្នុងនាមជាស្ថាប័នគ្រប់គ្រងវិជ្ជាជីវៈមេធាវី គណៈមេធាវីមានបេសកម្មជាច្រើន ជាពិសេស ការពារឯករាជ្យភាព សុចរិតភាព កិត្តិយស ក្រមសីលធម៌វិជ្ជាជីវៈមេធាវី ព្រមទាំងធានាគុណភាព និងវិជ្ជាជីវៈនិយមនៃសេវាផ្លូវច្បាប់ដែលផ្តល់ជូនសាធារណជន។

៩៦៤+

ការិយាល័យវិជ្ជាជីវៈមេធាវីទូទាំងព្រះរាជាណាចក្រកម្ពុជា

៨៤៧+

សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាស្ត្រី

President of BAKC

អំពីប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លោកមេធាវី សាំង វណ្ណៈ ជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៥ (២០២៤ - ២០២៦) និងជាមេធាវីដែលមានបទពិសោធជាង១៩ឆ្នាំ ក្នុងវិស័យច្បាប់ និងយុត្តិធម៌។ លោកធ្លាប់ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី ចំនួន ៣អាណត្តិ គឺអាណត្តិទី៦ ទី៨ និងទី១០។ លោកបន្តបេ្តជ្ញាចិត្តក្នុងការពង្រឹងវិជ្ជាជីវៈមេធាវីដើម្បីឆ្ពោះទៅរកវិបុលភាពនៃវិជ្ជាជីវៈមេធាវី ព្រមទាំងលើកកម្ពស់នីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធយុត្តធិម៌នៅព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

អំពីអគ្គលេខាធិការដ្ឋាននៃគណៈមេធាវី

អគ្គលេខាធិការដ្ឋាន គឺជាសេនាធិការរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលទទួលបន្ទុកសម្របសម្រួល និងចាត់ចែងការងារប្រចាំថ្ងៃរបស់គណៈមេធាវី។ អគ្គលេខាធិការដ្ឋានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី និងនាយកដ្ឋាននានា ដើម្បីគាំទ្រដល់ការអនុវត្តភារកិច្ច សេចក្តីសម្រេច និងគោលនយោបាយរបស់គណៈមេធាវី ព្រមទាំងធានាឱ្យការងាររដ្ឋបាល និងការផ្តល់សេវាប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

អំពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី