The Bar Association of the Kingdom of Cambodia

About BAKC

President of BAKC

President Information

President description...

Key directions and commitments of BAKC

1

Participate with the Government

ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹង ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់នូវផែនការសកម្មភាពមួយចំនួនដូចជា ការផ្សព្វ ផ្សាយ និងការបណ្តុះបណ្តាលច្បាប់ ការផ្តល់សេវាផ្លូវច្បាប ់ជូនជនក្រីក្រ ការពិគ្រោះ និងផ្តល់យោបល់ផ្លូវច្បាប់ដល់ ស្ថាប័នផ្សេងទៀត ការចូលរួមពង្រឹងការអនុវត្តច្បាប់ AML និងការចូលរួមក្នុងក្រុមការងារបច្ចេកទេសនៃ គម្រោងអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌។

2

ពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមេធាវី

ដើម្បីឱ្យមានបច្ចុប្បន្នភាព សង្គតិភាព និងប្រសិទ្ធភាព នៃការអនុវត្ត ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងឧត្តមានុវត្តន៍គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជាបានដាក់នូវផែនការសកម្មភាព ចំនួន ២ចំណុចរួមមាន បង្កើតក្រុមការងារធ្វើវិសោធន កម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងតាមដាននិងប្រមូល ព័ត៌មានអំពីការប្រកបវិជ្ជាជីវៈខុសច្បាប់ និងការបំពាន វិធានវិជ្ជាជីវៈមេធាវី និងការចាត់តាមវិធានការផ្លូវច្បាប់។

3

ពង្រឹងការអនុវត្តវិធានវិជ្ជាជីវៈ

ការពារមេធាវីក្នុងការប្រកបវិជ្ជាជីវៈមេធាវីនិងជម្រុញកិច្ច សហការដល់ការប្រកបវិជ្ជាជីវៈមេធាវីនៅគ្រប់ដំណាក់កាលនៃនីតិវិធី ជាពិសេសដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់នូវផែនការសកម្មភាពចំនួន ២ចំណុចរួមមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ និងពង្រឹងនិងពន្លឿន យន្តការឆ្លើយតបនឹងបញ្ហាប្រឈមក្នុងការប្រកបវិជ្ជាជីវៈ។

4

ពង្រឹងនិងពង្រីកយន្តការបណ្តុះបណ្តាល

ដើម្បីបង្កើនសមត្ថភាពមេធាវី ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជាបានដាក់នូវផែនការសកម្មភាពចំនួន ២ចំណុចរួម មាន ពង្រឹងការចូលប្រកបវិជ្ជាជីវៈតាមមាត្រា៣១ និង ពង្រឹងការចូលប្រកបវិជ្ជាជីវៈតាមមាត្រា៣២។

5

ពង្រឹងការសុំចូលប្រកបវិជ្ជាជីវៈមេធាវីដោយឈរលើគោលការណ៍តម្លាភាព

ដើម្បីធានានូវគុណភាព ប្រសិទ្ធភាព និងឧត្តមភាពនៃ វិជ្ជាជីវៈ ការទទួលសមាជិកគណៈមេធាវីចូលក្នុងវិជ្ជាជីវៈ មេធាវី ត្រូវអនុវត្តតាមនីតិវិធីច្បាស់លាស់ យុត្តិធម៌ ស្មើភាព និងបើកចំហ ដោយផ្អែកលើសមត្ថភាព ចំណេះ ដឹង គុណវុឌ្ឍិ និងក្រមសីលធម៌ដោយមិនមែនផ្អែកលើ បក្ខពួក ឥទ្ធិពល ឬការរើសអើងនោះទេ។

6

ពង្រីកទំនើបកម្មនិងបង្កើនប្រសិទ្ធភាពប្រព័ន្ធគ្រប់គ្រង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមការវិវឌ្ឍ នៃសង្គមឌីជីថលបានដាក់ចេញនូវផែនការសកម្មភាពចំនួន ៣គឺ កំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៃគណៈមេធាវី ធ្វើទំនើបកម្មវេបសាយគណៈមេធាវី និងធ្វើទំនើបកម្មកម្មវិធី ទូរស័ព្ទដៃរបស់គណៈមេធាវី។

7

បង្កើនកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នជាតិនិងអន្តរជាតិ

ដើម្បីផ្សព្វផ្សាយនិងពង្រីកវិសាលភាព ការងារជូនសហ ភាតា គណៈមេធាវីបានដាក់ចេញនូវផែនការសកម្មភាព មួយចំនួន គឺបន្តចូលរួមក្នុងយន្តការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក &NCAC) បង្កើនកម្រិតសហ ប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្កើនកម្រិតសហប្រតិបត្តិការជាមួយធនាគារ ជាតិនៃកម្ពុជា បង្កើនកម្រិតសហប្រតិបត្តិការជាមួយ និយ័តករបរធនបាលកិច្ច និងបន្តបង្កើត និងបង្កើនកិច្ច សហប្រតិបត្តិការជាមួយស្ថាប័នផ្សេងទៀត។

8

អនុវត្តគោលនយោបាយសុខុមាលភាពជូនសហភាតានិងបុគ្គលិកគណៈមេធាវី

គណៈមេធាវីបានដាក់ចេញនូវផែនការសកម្មភាពចំនួន ២ គឺផ្តល់ជូនតាវកាលិកដល់សហភាតា និងប្រគល់គ្រឿង កិតិ្តយសជូនដល់សហភាតា។

9

អនុវត្តគោលនយោបាយសំខាន់ៗរបស់គ្រប់អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បន្តអនុវត្ត និងគោរពនូវគោលនយោបាយ កម្មវិធី កំណែ ទម្រង់និងសមិទ្ធផលសំខាន់ៗដែលអតីតប្រធានទាំងអស់នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញ ឬអនុវត្តកន្លងមកដែលសមស្របសម្រាប់ការអភិវឌ្ឍ វិជ្ជាជីវៈមេធាវី។

ស្វែងយល់បន្ថែមពី ក្រុមប្រឹក្សាគណៈ មេធាវីនៃព្រះរាជាណាចក្រកម្ពុជា

Learn about the composition and responsibilities of the Bar Council.

Read more

General Secretariat Information

Supporting the Bar Association’s work and mission.

Read more