The Bar Association of the Kingdom of Cambodia

ព័ត៌មាន

ការប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីសម្រាប់សិស្សមេធាវីជំនាន់ទី២០ លើវិញ្ញាសាសរសេរ

ការប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីសម្រាប់សិស្សមេធាវីជំនាន់ទី២០ លើវិញ្ញាសាសរសេរ

ព័ត៌មាន
ចែករំលែក

នាថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំការប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីសម្រាប់សិស្សមេធាវីជំនាន់ទី២០ លើវិញ្ញាសាសរសេរ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងបទប្បញ្ញត្តិជាធរមាន។ ការប្រឡងយកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងការវាយតម្លៃលើចំណេះដឹង សមត្ថភាព និងការត្រៀមខ្លួនរបស់សិស្សមេធាវី មុននឹងក្លាយជាមេធាវីដែលមានលក្ខណៈសម្បត្តិស្របតាមច្បាប់ និងអាចប្រកបវិជ្ជាជីវៈប្រកបដោយវិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវ។ ការប្រឡងវិញ្ញាសាសរសេរនាពេលនេះ ធ្វើឡើងទៅលើមុខវិជ្ជា ទ្រឹស្តីទូទៅនៃនីតិរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី និង ទ្រឹស្តីទូទៅនៃនីតិព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ ដែលជាមុខវិជ្ជាស្នូលសម្រាប់វាស់វែងចំណេះដឹង និងសមត្ថភាពរបស់សិស្សមេធាវី មុននឹងទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី។ ការប្រឡងបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសណ្តាប់ធ្នាប់ របៀបរៀបរយ តម្លាភាព សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំរៀបចំ និងគ្រប់គ្រងដោយ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេប្រយោគ និងភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ស្មើភាព និងស្របតាមគោលការណ៍ដែលគណៈមេធាវីបានកំណត់។ សូមបញ្ជាក់ថា ការប្រឡងវិញ្ញាសាផ្ទាល់មាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ លើមុខវិជ្ជា ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី និងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។